របៀបគណនាពន្ធប្រាក់ចំណេញមូលធនលើអចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដារ ៖ កាលពីព្រឹកថ្ងៃទី២៧សីហា ថាការយកពន្ធប្រាក់ចំណេញលើអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធន រដ្ឋនឹងគិតពន្ធ២០ភាគរយនៅដើមឆ្នាំ២០២១។

ការយកពន្ធលើចំណេញមូលធននេះ គឺរដ្ឋគិតពន្ធលើចំណេញមូលធន​តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា ដែលទទួល​បានប្រាក់​ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែបើ​ក្នុងករណី​ប្រតិបត្តិការ​លក់អចលនវត្ថុ​ណា ដែលមិន​ទទួល​បាន​ប្រាក់​ចំណេញនោះ នឹងមិន​ជាប់កាតព្វកិច្ច​ពន្ធ​នេះឡើយ។

ចំពោះ ការគណនាចំណេញមូលធនលើអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវបានអនុញាតឱ្យជ្រើសរើសវិធីណាមួយ ក្នុងចំណោមវិធីចំនួន២ ៖ 

ទី១ គឺវិធីកាត់កងចំណាយតាមការកំណត់ មានន័យថា គឺគេធ្វើការកាត់កង ៨០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ។

ឧទាហរណ៍ បើយើងលក់ផ្ទះបាន ៨០០ ០០០ ០០០រៀល មិនបានរក្សាទុកឯកសារចំណាយផ្សេងៗ 

ដូច្នេះ យើងអាចជ្រើសរើសចំណាយតាមការកំណត់ ៖ 

កាត់កងចំណាយតាមការកំណត់ ៖ ៨០% X ៨០០ ០០០ ០០០ = ៦៤០ ០០០ ០០០រៀល 

ចំណេញមូលធន៖ ៨០០ ០០០ ០០០ - ៦៤០ ០០០ ០០០​ = ១៦០​ ០០០ ០០០រៀល

ឯវិធីសាស្រ្ដទី២ គឺវិធីកាត់កងតាមចំណាយជាក់ស្ដែង មានន័យថា គឺគេកាត់កងចំណាយតាមការភាពជាក់ស្ដែង។

ឧទាហរណ៍ យើងលក់ផ្ទះក្នុងតម្លៃ ៦០០ ០០០ ០០០រៀល ដោយយើងទិញក្នុងតម្លៃ ៤០០ ០០០ ០០០រៀល ចំណាយលើការ ជួសជុលផ្ទះ ២០ ០០០ ០០០៛ ធ្វើពន្ធប្រថាប់ត្រា ១៦ ០០០ ០០០ ៛ពិគ្រោះយោបល់ ២៤ ០០០ ០០០៛ ។

ចំណាយសរុប គឺ ៤៦០ ០០០ ០០០រៀល 

ចំណេញមូលធន៖ ៦០០ ០០០ ០០០- ៤៦០ ០០០ ០០០ = ១៤០ ០០០ ០០០រៀល

ដូច្នេះ ពន្ធចំណេញលើមូលធន ត្រូវកំណត់ ២០% ដោយយកទៅគុណនឹងចំណេញមូលធន ។

ព័ត៌មានលម្អិត ក៏ដូចជាការអនុវត្តនានា ដូចជាអចលនទ្រព្យដែលលើកលែង អាចអានតាមលីងនៅខាងក្រោមនេះ ។

អត្ថបទ៖ ហ៊ុង ទី

Related Posts

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ...

Read More
What home sellers want from their real estate agent?

What home sellers want from their real estate agent?

What home sellers want from their real estate agent?

Read More