បច្ចុប្បន្នភាពតំលៃដីរបស់សង្កាត់មួយចំនួនក្នុងខណ្ឌ សែនសុខ។

បច្ចុប្បន្នភាពតំលៃដីរបស់សង្កាត់មួយចំនួនក្នុងខណ្ឌ សែនសុខ

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ គឺ​មាន​ខណ្ឌ ២ ដែល​ទើប​បង្កើត​ថ្មី កាលពីខែមករា​កន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បាន​កាត់​សង្កាត់​មួយចំនួន​ពី​ខណ្ឌផ្សេងៗ ពោលគឺ​ខណ្ឌបឹងកេងកង កាត់​ ៧សង្កាត់​ពី​ខណ្ឌចំការមន ចំណែក​ឯ​ខណ្ឌកំបូល កាត់​យក​ ៦សង្កាត់​ពី​ខណ្ឌពោធិសែនជ័យ និង ១សង្កាត់​ ពី​ខណ្ឌដង្កោ។

សម្រាប់ខណ្ឌ សែនសុខ ត្រូវចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។

ក្នុងចំណោមសង្កាត់ទាំង៦ ក្រុមហ៊ុន ទ្រីលែន រៀលធី សូមធ្វើបច្ចុប្បន្នភាពតែសង្កាត់ចំនួនដូចខាងក្រោម

សង្កាត់ /ឆ្នាំ

២០១៩ (ref.cpl)

គិតត្រឹម មិថុនា ២០២០

(***)

សង្កាត់ភ្នំពេញថ្មី

 $550/m2

$600/m2

សង្កាត់ទឹកថ្លា

$660/m2

N/A

សង្កាត់ឃ្មួញ

$260/m2

$350/m2

សង្កាត់ក្រាំងធ្នង់

$200/m2

$210/m2

សង្កាត់អូរបែកក្អម

$660/m2

N/A

សង្កាត់គោកឃ្លាង

$200/m2

N/A

(***): ចំណាំ: គឺជាតំលៃទាបបំផុត។

លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី ប្រាប់អោយដឹងថា ក្នុងចំណោមសង្កាត់ទាំង៦ គឺមានសង្កាត់ចំនួនបីដែលចរន្តទិញ-លក់ និងតម្លៃប្រែប្រួលច្រើន គឺសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់។

លោក ហ៊ុង ទី បានបន្ថែមទៀតថា មានគម្រោងជាច្រើនបានបញ្ចប់ការសាងសង់រួចរាល់ និងខ្លះទៀតកំពង់តែបន្ត​សកម្មភាពសាងសង់របស់ខ្លួន ដែលជាកត្តាធ្វើមានការទាក់ទាញ អ្នកទិញ អ្នកលក់ អ្នកវិនិយោគនានាៗ មានដូចជា 

  • ប្រជាជន​ភាគ​ច្រើន​បាន​ផ្លាស់​ប្តូរ​លំនៅ​​ពី​ផ្នែក​កណ្តាល​នៃ​រាជធានី បាន​មក​រស់នៅ​ទី​នេះ​ជា​បន្ត​បន្ទាប់​។
  • មានគម្រោងផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្នាក់​ជាតិដូចជា ​​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ធំៗ ​ស្ពាន​អាកាស សំណង់​ផ្លូវ ស្ពាន លូ និង​អគារ​មន្ទីរ ការិយាល័យ​រាជការ​មួយ​ចំនួន​ក៏​មាន​វត្តមាន​ច្រើន​នៅ​ក្នុង​​ខណ្ឌ​នេះ​ដែរ។

  • ​ផ្នែក​ឯកជន​មានផ្សារ​ទំនើបៗ​ដូចជា ផ្សារ​រតនា​ផ្លាហ្សា ផ្សារ Macro ផ្សារ Global ផ្សារ​ Attwood និង​ផ្សារ​អ៊ីអន​ទី​ ២ ដែល​បាន​បពា្ចប់​ការ​សាងសង់ និងកំពង់តំណើរការអាជីកម្មរបស់ខ្លួន និង​ ការ​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យផេ្សងៗជាច្រើនទៀត។

ទាំង​នេះ​ក៏​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី នៅ​ក្នុង​ខណ្ឌ​នេះ បាន​ហក់​ឡើង​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រជាជន​មូលដ្ឋាន​រួម​ទាំង​​អ្នក​ចំណូល​ថ្មី​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដើម្បី​មាន​លទ្ធភាព​ពង្រីក​អាជីវកម្ម ឬ​មុខរបរ​របស់​ពួកគេ​ផងដែរ​។

បងៗត្រូវការទិញ - លក់នៅកក្នុងសង្កាត់ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ​ និងសង្កាត់ក្រាំងធ្នង់។ សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំ ៖

  • លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 077 988 178
  • លោកស្រី សុខ សុមាន អគ្គនាយក  របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 070/017 436 338
  • លោក កោសល្យ រតនា ប្រធានផ្នែកលក់ប្រចាំក្រុងភ្នំពេញ របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ ទំនង 077 733 576 / 098 296 168

អត្ថបទ សុខ សួស្តី

Related Posts

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ...

Read More
What home sellers want from their real estate agent?

What home sellers want from their real estate agent?

What home sellers want from their real estate agent?

Read More